Mbappe ក្លាយ​ជា​កីឡាករ​លឿន​ជាង​គេ​នៅ​អឺរ៉ុប រក​បាន​១០​គ្រាប់​រដូវ​កាល​នេះ

Kylian Mbappe ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​លីគ​ទាំង​៥​នៅ​អឺរ៉ុប ​ដែល​អាច​រក​បាន​១០​គ្រាប់​គិត​ត្រឹម​ពេល​នេះ ​ក្នុង​រដូវ​កាល​នេះ។

កីឡាករ​វ័យ​១៩​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​បង្ហាញ​ភាព​​ខ្លាំង​របស់​ខ្លួន​តាំង​ពី​រដូវ​កាល​មុន។ ​ជាក់​ស្ដែង​នៅ World Cup 2018 ​កន្លង​ទៅ ​រូបគេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ​បំផុត​ដែរ។ នៅ​លីគ​បារាំង ​Mbappe ​ជា​កូន​សោ​យ៉ាង​សំខាន់ ​សម្រាប់​ក្រុម PSG ​យក​ជ័យជម្នះ​សឹង​តែ​គ្រប់​ប្រកួត​ទៅ​ហើយ។ ​មិន​ត្រឹម​តែ​ជា​អ្នក​រក​គ្រាប់​បាល់​ឡើយ ​រូបគេ​ក៏​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ផង​ដែរ។

PSG ​បច្ចុប្បន្ន​នេះ​កំពុង​ឈរ​កំពូល​តារាង​លីគ​កំពូល​បារាំង ដោយ​មាន​៨​ពិន្ទុ​ដាច់​ក្រុម​លេខ​២ Lille ​។ តាម​រយៈ​នេះ ​គេ​អាច​ដឹង​បាន​ថា​រដូវ​កាល​នេះ ​ក្រុម​អ្នក​មាន​នៅ​ទីក្រុង​បារីស ​នឹង​អាច​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​ជាក់​ជា​មិន​ខាន៕ប្រភព៖ dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT