Mahrez ​និយាយ​ទាំង​ទឹក​ភ្នែក ​ហើយ​១​គ្រាប់​យប់មិញ​របស់​គេ​ផ្ញើ​ជូន​ដំណើរ​លោក Vichai

Riyad Mahrez ​ជា​កីឡាករ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Manchester City ​យក​ឈ្នះ​លើ Spurs ​១-០ ​កាល​ពី​យប់មិញ​នេះ។

១​គ្រាប់​នេះ​ដែរ ​ខ្សែ​បម្រើ​ខាង​លើ​បាន​ឧទ្ទិស​​ជូន​លោក Vichai ​ម្ចាស់​ក្លឹប Leceister City ​ដែល​បាន​ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​នេះ។ ​Mahrez ​ជា​អតីត​កីឡាករ​របស់​ក្រុម Leceister City ​ហើយ​អនាគត​របស់​គេ​មាន​រហូត​មក​ដល់​ពេល​នេះ​ក៏​ដោយសារ​តែ​លោក Vichai ​ជា​អ្នក​ជួយ​ផ្គត់ផ្គង់​ផង​ដែរ។

Mahrez ​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ចំពោះ​រឿង​ខាង​លើ​ថា​៖ “គាត់​ដូចជា​ឪពុក​របស់​ខ្ញុំ ​គាត់​គឺ​ជា​មនុស្ស​ពិសេស​ម្នាក់។ ខ្ញុំ​ស្គាល់​គាត់​៤​ឆ្នាំ​កន្លះ ​គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​និច្ច។ វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ​​ពេល​ឮ​ដំណឹង​របស់​គាត់។ ខ្ញុំ​ព្យាយាម​មិន​យំ​ដែរ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ណាស់”។

លោក​ Vichai Srivaddhanaprabha ម្ចាស់​ក្លឹប​ Leicester City ​​បាន​ស្លាប់​ជាមួយ​មនុស្ស​៤​នាក់​ផ្សេង​ទៀត ​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ ឧទ្ធម្ភាគចក្រ​ដ៏រន្ធត់ ​នៅ​ក្បែរ​កីឡដ្ឋាន King Power ​តែ​ម្ដង​៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT