Club Bruges ​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

​ពិត​ជា​រឿង​កម្រ​មែន ដែល​ក្រុម Club Bruges ​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​បាន​។

​ក្រុម​ជើង​ខ្លាំង​របស់​បែលហ្សិក​ខាង​លើ​នេះ​បាន​មក​លេង​នៅ​ពាន​រង្វាន់​ Champions League ​១០​លើក​មក​ហើយ ប៉ុន្តែ​មិន​ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូល​នោះ​ទេ ដោយ​ទើប​ឆ្នាំ​នេះ​ពួកគេ​បាន​បង្កើត​ប្រវត្ដិសាស្ត្រ​ថ្មី​ហើយ។ ​ការ​ប្រកួត​នៅ​យប់មិញ ​ក្រោយ​ពី​ស្មើ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ០-០ ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម Club Bruges ​​ឈរ​នៅ​កំពូល​តារាង​មាន​១០​ពិន្ទុ​ឆ្លង​កាត់​៤​ប្រកួត ខណៈ​ដែល​ក្រុម Porto ​នៅ លេខ​​២ ​មាន​៦ពិន្ទុ​ ​និង​ក្រុម AT Madrid ​នៅ​លេខ​៣​ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ។

តាម​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្លឹប Club Bruges ​ទទួល​បាន​កៅអី​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិសាស្ត្រ ​ទោះ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។ ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​ដែល​ក្រុម​ជើង​ខ្លាំង​នៅ​បែលហ្សិក ​មាន​ឱកាស​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT