Ronaldo ​ឆ្លើយ​តប ​នឹង​សម្ដី Isco ​រឿង​ខ្លួន​ចេញ​ពី Real Madrid ​

“ល្អ​ហើយ ដែល​អ្នក​មិន​យំ” ​ជា​ពាក្យ​ដែល Cristiano Ronaldo ​បាន​ឆ្លើយ​តប​ទៅ Isco ​វិញ ​ក្រោយ​ពី​បម្រើ​ Real Madrid ​រូប​នេះ ​ថា​រូបគេ​មិន​បាន​នឹក Ronaldo ​ទេ។ក្រោយ​ពី Real Madrid ​លក់ Ronaldo ​ចេញ ​ក្រុម​ទាំង​មូល​ហាក់​​ដូចជា​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់ ​និង​ជ័យជម្នះ​ខ្លាំង​ណាស់។ ជាក់​ស្ដែង​២​ខែ​មក​នេះ ​ពួកគេ​ទើប​រក​បាន​២​គ្រាប់​ប៉ុណ្ណោះ ​និង​ឈ្នះ​មក​វិញ ​លើ​ក្រុម​ Viktoria Plzeň ​ទាំង​ពិបាក​ថែម​ទៀត។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី Isco ​បែរ​បាន​និយាយ​ថា ​ក្លឹប​និង​សមាជិក​ក្រុម​ដទៃ​ទៀត ​មិន​នឹក​កីឡាករ​ដែល​ចង់​ចាកចេញ​ទៅ​ហើយ​នោះ​ទេ។ ពួកគេ ​មិន​យំ​ឡើយ​សម្រាប់​ការ​ចាកចេញ​របស់ CR7 ។

ចំពោះ​រឿង​នេះ​ដែរ Ronaldo ​បាន​ឆ្លើយ​តប​ខ្លី​ប៉ុណ្ណោះ​ថា ​វា​ជា​រឿង​ល្អ​ហើយ ​ដែល​ពួកគេ​មិន​បាន​យំ។ ខណៈ​ដែល​អ្នក​កាសែត​ព្យាយាម​សួរ​បន្ថែម​ទៀត រូបគេ​បាន​​ត្រឹម​តែ​និយាយ​ថា ​ខ្លួន​មិន​មែន​ជា​មនុស្ស​អាច​និយាយ​ពី​ក្រុម Real Madrid ​នោះ​ទេ ​ព្រោះ​បច្ចុប្បន្ន​លេង​ឱ្យ Juventus ​៕ប្រភព៖ Marca

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT