Arsenal ​មាន​កំណត់ត្រា​ឈ្នះ​១១​ប្រកួត​ជាប់​គ្នា ​ក្រោយ​ស៊ី Sporting ​១-០ ​យ​ប់មិញ

កាំភ្លើង​ធំ Arsenal ​កំពុង​តែ​រក​ឃើញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ឡើង​វិញ ​ដោយ​ឈ្នះ​ក្រុម Sporting ​១-០ ​យប់មិញ ​បន្ដ​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា​១១​ប្រកួត​មក​ហើយ។

១​គ្រាប់​របស់ Danny Welbeck ​នៅ​នាទី​៧៧ ​គឺ​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​តែ​ម្ដង។ ​ហើយ​វា​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Unai Emery ​បន្ដ​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា​រហូត​ដល់​១១​ប្រកួត​មក​ហើយ​ដែរ។ កំណត់ត្រា​ល្អ​នេះ ​ក្រុម​កាំភ្លើង​ធំ ​ខកខាន​មាន ​យូរ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ពួកគេ​មិន​ដែល​ឈ្នះ​ជាប់​គ្នា​បាន​ច្រើន​អីចឹង​ទេ។

បន្ថែម​ពី​កំណត់ត្រា​នេះ Arsenal ​ក៏​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ក្នុង​ពូល E ​ផង​ដែរ។ ​ដោយ​ពួកគេ​មាន​៩​ពិន្ទុ​ពេញ ​តាម​ពី​ក្រោយ​ដោយ Sporting ​មាន​៦​ពិន្ទុ។ ​នៅ​សល់​ត្រឹម​៣​ប្រកួត​ទៀត ​ក្រុម​កាំភ្លើង​ហាក់​ដូចជា​មាន​ប្រៀប​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​បាត់​ទៅ​ហើយ​ក្នុង​ពាន​រង្វាន់ Europa League ​នេះ៕ប្រភពDailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT