ភាសាកាយវិការរបស់ Cristiano Ronaldo នៅលើកៅអីបម្រុងត្រូវបានអ្នកជំនាញវិភាគឃើញបែបនេះ

ភាសាកាយវិការរបស់ Cristiano Ronaldo នៅលើកៅអីរបស់ Manchester United ត្រូវបានអ្នកជំនាញវិភាគឃើញថា តារាឆ្នើមរូបនេះគឺ “កាន់តែមិនសប្បាយចិត្ត និងកាន់តែអស់សង្ឃឹម”។

Ronaldo ស្ថិតនៅកៅអីបម្រុងក្នុងជំនួប ៦-៣ ក្រោមថ្វីដៃ Manchester City ដោយ Erling Haaland និង Phil Foden ដែលបានស៊ុតបាល់បញ្ចូលទី Hat-trick នៅកីឡដ្ឋាន Etihad។

កាមេរ៉ាបានតាមថត Ronaldo ជាប់ជាប្រចាំដែលអង្គុយនៅលើកៅអី ហើយគាត់មានការបង្ហាញការវិការផ្សេងៗគ្នា – ប៉ុន្តែទាំងអស់នោះសុទ្ធតែបង្ហាញពីការខកចិត្ត និងការមិនជឿជាក់ដូចៗគ្នា។

Darren Stanton អ្នកជំនាញខាងភាសាកាយវិការបានចែករំលែកការយល់ដឹងអំពីអារម្មណ៍របស់ Ronaldo ថា៖

“នៅពេលដែលយើងមើលវីដេអូរបស់ Ronaldo គាត់ញញឹមបន្តិចទៅខាងឆ្វេងដៃ និងថ្ពាល់របស់គាត់មានស្នាមជ្រួញ។ នេះជាអារម្មណ៍នៃការខ្វះការគោរព អស់សង្ឃឹម ខឹងបន្តិច អន់ចិត្តបន្តិច និងភាពមិនអស់ចិត្តចំពោះអ្វីដែលកំពុងកើតឡើងនៅលើទីលាន ខណៈដែលគាត់នៅលើកៅអីបម្រុង វាច្បាស់ណាស់ថាគាត់មិនសប្បាយចិត្តដែលគាត់មិនបានលេង ហើយមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង“។

Darren បានបន្ថែមថា “Ronaldo ក៏បានយកដៃច្រត់ចង្ការរបស់គាត់ ដែលជាសញ្ញាបែបបុរាណបង្ហាញពីការខកចិត្ត។ វាក៏ជាកាយវិការមួយដែលបង្ហាញពីការកើនឡើងនៃកម្រិតនៃការខកចិត្ត និងភាពអត់ធ្មត់ដែលកំពុងកើនឡើងនៅក្នុងខ្លួនគាត់“៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT