ការប្រកួតពានរង្វាន់ UEFA Champions League បានឈានមកដល់នៅរាត្រីនេះទៀតហើយ ដោយក្រុម FC Barcelona នឹងត្រូវទៅប៉ះក្រុមខ្លាំងអ៊ីតាលី Inter Milan នៅម៉ោង២រំលងអាធ្រាត្រ។
មុនការប្រកួតនោះចាប់ផ្ដើម លោក Xavi អ្នកចាត់ការក្រុម Barcelona បានចេញមុខនិយាយថា៖ “ទម្រង់លេងធ្លាក់របស់ពួកគេមិនសំខាន់ទេ ព្រោះពួកគេជាក្រុម Inter Milan។ ពួកគេតែងតែធ្វើបានល្អជានិច្ច ពួកគេមានក្បួនលេងផ្សេងគ្នានៅក្នុងលីគនិង Champions League។ ពួកគេលេងជាមួយប្រយុទ្ធកណ្ដាល២នាក់ ដែលជួនកាលអ្នកមិនដែលឃើញទេនៅអេស្ប៉ាញ។ តែយ៉ាងណា ប្រកួតនេះ យើងមិនអាចបរាជ័យបានទៀតទេ”។
រំលឹកថាក្នុងពូល C នៃវគ្គសន្សំពិន្ទុពានរង្វាន់ UEFA Champions League នេះ ក្រុម Barcelona នៅពូលជាមួយក្រុម Bayern Munich , Inter Milan និង Viktoria Plzen ។ ដោយឆ្លងកាត់២ប្រកួតកន្លងមកនេះ |Bayern នៅលេខ១ មាន៦ពិន្ទូ ក្រុម Barcelona និង Inter Milan កំពុងប្រជែងគ្នាមាន៣ពិន្ទុឈរលេខ២និងលេខ៣ ហើយក្រុម Plzen វិញបាតតារាងមិនទាន់មានពិន្ទុទេ៕