Man Utd ​ចាញ់ Man City ​ដល់​ទៅ ​៦-៣ ស្របពេល Ronaldo ​មិន​បាន​លេង​សោះ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ​៦-៣ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Erik ten Hag ​អ្នក​ចាត់ការ​ក្រុម Manchester United ​មិន​បាន​ដាក់ Cristiano Ronaldo ​ឱ្យ​ចូល​លេង​ជម្រើស​ដំបូង​នោះ​ទេ ​ហើយ​រហូត​ដល់​ចប់​ការ​ប្រកួត​លោក​ក៏​មិន​ព្រម​ប្ដូរ​គេ​ឱ្យ​ចូល​លេង​ដែរ។ ​ដោយ​សម្រេច​ចិត្ត​ដូរ Martial ​ឱ្យ​ចូល​វិញ។ ​យ៉ាងណាមិញ ​ការ​សម្រេច​ចិត្ត​នេះ​ដែរ ​ក៏​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​បរាជ័យ​ក្នុង​លទ្ធផល ​៦-៣ ​ឯ​ណោះ​ក្នុង​ជំនួប Manchester Derby ​នេះ​។ ​មាន​ការ​រិះគន់​ជា​ច្រើន​កើត​ឡើង​ក្រោយ​ចប់​ការ​ប្រកួត​ផង​​ដែរ។

​ជាក់​ស្ដែង​លោក Roy Keane ​អតីត​កីឡាករ Man Utd ​ម្នាក់​បាន​និយាយ​ថា​ការ​ធ្វើ​បែប​នេះ​ពី​សំណាក់​លោក Ten Hag ​គឺ​ហាក់​បី​ដូចជា​មើល​ស្រាល​និង​មិន​គោរព​ដល់ Ronaldo ​ឡើយ។ ​គេ​ជា​កីឡាករ​សំខាន់​ម្នាក់​​និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត។ ​វា​សក្ដិសម​ណាស់​ក្នុង​ការ​ឱ្យ​គេ​បាន​ចូល​លេង​ខ្លះ។ មួយ​វិញ​ទៀត ប្រសិន​បើ​មិន​ចង់​ឱ្យ​គេ​លេង​បែប​នេះ ​គួរ​តែ​លក់​គេ​ចេញ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT