រិះគន់​ពេក ​ប្រពន្ធ អេ ភូថង ​លែង​ចង់​ឱ្យ​កូន​ចេញ​វៃ​នៅ​ថៃ​ទៀត​ហើយ​

​​អ្នក​ស្រី​ សាំង​ សុម៉ាលី ​ភរិយា​របស់​លោក​គ្រូ អេ ភូថង ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត ​នៅ​ពេល​ឃើញ​គេ​រិះគន់​កូន​ប្រុស​ទាំង​ពីរ​របស់​ខ្លួន​ដែល​ប្រកួត​នៅ​សង្វៀន​ប្រទេស​ថៃ។

​កាល​ពី​សប្ដាហ៍​មុន​នេះ ​កូន​ប្រុស​ទាំង​ពីរ​របស់ អេ ភូថង ​គឺ កីឡាករ​ អេ អាំម៉ារីន និង​ ម៉ឺន​ មេឃា​ ​សុទ្ធ​តែ​អាច​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ​បាន​ទាំង​ពីរ ​ក្នុង​ការ​ប្រកួត​នៅ​សង្វៀន​ល្បី​ឈ្មោះ​មួយ។ ​តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​មាន​មតិ​មួយ​ចំនួន​បាន​រិះគន់ ​និង​និយាយ​ថា​គេ​យក​កីឡាករ​ថៃ ​មិន​ខ្លាំង​ទេ​មក​ប្រកួត​ជាមួយ ទើប​កូន​ប្រុស​របស់ អេ ភូថង ​ទាំង​ពីរ​អាច​យក​ឈ្នះ​បាន​ដោយ​ស្រួល។

​សម្ដី​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​ស្រី សាំង​ សុម៉ាលី ​ភរិយា​របស់​លោក​គ្រូ អេ ភូថង ​មិន​សប្បាយ​ចិត្ត ​និង​លែង​ចង់​ឱ្យ​កូន​ខ្លួន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៀត​ហើយ។ ​អ្នក​ស្រី ​បាន​សរសេរ​ថា​៖ “យក​ថៃ​ដក​ដំឡូង​ឲ្យ​ប្រកួត​ជា​មួយ​កូន​លោក​ស្រី។​ វ៉ៃ​អន់​ណាស់​គួរ​យក​កីឡាករ​នេះ​ កីឡាករ​នោះ​ទៅ​វ៉ៃ​វិញ”។ ​ការ​និយាយ​បែប​នេះ លោក​ស្រី លែង​ចង់​នាំ​កូន​ទៅ​វាយ​ទៀត​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT