ក្នុងការប្រកួតដណ្ដើមប្រាក់លានថ្នាលយុវជនកាលពីម្សិលមិញនេះ កីឡាករ ផាន់ សិង្ហៈ ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី១ ក្រោយពីរូបគេមានបញ្ហារបួសស្រាំឆ្អឹងជើងមិនអាចប្រកួតទៀតបាន។
ផាន់ សិង្ហៈ ប្រកួតជាមួយ ឃឹម ឌីម៉ី ដណ្ដើមប្រាក់លានកាលពីម្សិលមិញនេះ។ ថ្នាលយុវជនទាំងពីរនាក់នេះ សុទ្ធតែកំពុងឡើងកូដដូចគ្នា តែគួរឱ្យសោកស្ដាយក្នុងការប្រកួតនៅត្រឹមទឹកទី១ សិង្ហៈ មានបញ្ហារបួសទៅហើយ មិនអាចបន្ដប្រកួតទៀតបានទេ។ ប្អូនប្រុស របស់ ពេជ្រ សម្បត្តិ រូបនេះបានរងរបួសស្រាំឆ្អឹងជើង ដោយសារតែគេព្យាយាមទាត់ទៅលើ ឌីម៉ី ខ្លាំងពេក។
ឃឹម ឌីម៉ី និង ផាន់ សិង្ហៈ (ខោខៀវ)
ខណៈដែលរបួសធ្ងន់កើតឡើងអំឡុងការប្រកួតនេះដែរ ដៃគូរបស់គេ ពោលគឺកីឡាករ ឃឹម ឌីម៉ី ក៏បានសម្ដែងការសោកស្ដាយផងដែរក្នុងនាមជាកីឡាករប្រដាល់ដូចគ្នា។ ប្អូនប្រុសរបស់ ឌីម៉ា បានអះអាងថាខ្លួនគ្មានចេតនាចង់ឱ្យរឿងនេះកើតឡើងទេ តែនៅលើសង្វៀនគ្រប់យ៉ាងមិនអាចដឹងមុនបានឡើយ៕