ក្រុមបិសាចក្រហម Manchester United ទិញបានខ្សែបម្រើ Adrien Rabiot ពីក្រុមសេះបង្កង់ Juventus ហើយក្នុងតម្លៃខ្លួនប្រមាណជា១៥លានផោន។
Rabiot មិនទទួលបានឱកាសលេងទេនៅក្រុមJuventus នាប៉ុន្មានប្រកួតកន្លងទៅនេះ ហើយរូបគេនៅសល់កុងត្រាត្រឹម១ឆ្នាំប៉ុណ្ណោះ។ តែនៅពេលនេះ ក្រុម Man Utd បានចូលខ្លួនមកដេញថ្លៃនិងយករូបគេទៅជួយនៅតំបន់បម្រើទៅហើយ។ តម្លៃខ្លួនផ្ដាច់កុងត្រារបស់គេគឺ១៥លានផោន ហើយក្រុមទាំងសងខាងក៏បានយល់ព្រមគ្នាទៅហើយដែរ។
កីឡាករបារាំងនេះ ត្រូវបានគេគិតថាអាចនឹងដោះស្រាយបញ្ហារបស់ក្រុមបិសាចក្រហមនៅតំបន់បម្រើបានហើយ។ ស្របពេលប្រកួតបើកឆាកកន្លងទៅ អ្នកវិភាគជាច្រើនមើលឃើញថាក្រុមរបស់លោក Erik ten Hag សុទ្ធតែមានបញ្ហានៅតំបន់បម្រើទាំងអស់៕