លោក Diego Simeone បានចាត់ទុកក្រុមបិសាចក្រហម Manchester United ថាជាក្រុមល្អបំផុតមួយនៅលើលោកនេះ បើទោះជាប៉ុន្មានរដូវកាលនេះពួកគេមិនឈ្នះពានក៏ដោយ។
ក្រុម Atletico Madrid នឹងត្រូវតតាំងជាមួយក្រុម Man Utd សម្រាប់ជើងទី១នៃពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីនេះ។ មុនជំនួបនេះចាប់ផ្ដើម លោក Simeone អ្នកចាត់ការក្រុម AT Madrid បាននិយាយថាលោក តែងតែផ្ដល់ការគោរពដល់ក្រុមបិសាចក្រហមជានិច្ច។ Man Utd ជាក្រុមមានប្រវត្ដិសាស្ត្រល្អ ហើយក្រុមមួយនេះក៏ជាក្រុមល្អបំផុតមួយនៅលើលោកនេះដែរ។ AT Madrid តែងតែជួបក្រុមខ្លាំងៗជានិច្ចនៅ១៤ប្រកួតចុងក្រោយមកនេះ។
ជាមួយការសរសើរនេះដែរ លោក Simeone ក៏មើលឃើញថា Man Utd ក្រោមការដឹកនាំរបស់លោក Ralf Rangnick គឺមានភាពរឹងមាំ សហការជាក្រុម និងគោលដៅច្បាស់លាស់ផងដែរ។ នៅរាត្រីនេះ វាមិនមែនជាប្រកួតងាយស្រួលនោះទេ ប៉ុន្តែវានឹងក្លាយជាប្រកួតដែលអ្នកគាំទ្រចង់ទស្សនាមិនខាន៕
ប្រភព៖ Skysports