នាមជាកំពូលកីឡាករបាល់ទាត់មួយរូប Cristiano Ronaldo ពិតណាស់ ធ្លាប់បានហែលកាត់នូវបទពិសោធន៍ក្រោមការដឹកនាំរបស់អ្នកចាត់ការជាច្រើន។ ស្ថិតនៅវ័យ ៣៧ ឆ្នាំ រកបានច្រើនជាង ៨០០ គ្រាប់ និងបង្ហាញខ្លួនច្រើនជាង ១ ០០០ ប្រកួត ឲ្យក្លឹបនិងជម្រើសជាតិ សម្រាប់ CR7 គឺធ្លាប់បានឆ្លងកាត់ពេលវេលាបង្ហាញខ្លួនច្រើនបំផុត ក្រោមការដឹកនាំរបស់អ្នកចាត់ការទាំង ៥៖
៥) Fernando Santos ៧០ ប្រកួត
៤) Carlo Ancelotti ១០១ ប្រកួត
៣) Zinedine Zidane ១១៤ ប្រកួត
២) Jose Mourinho ១៦៤ ប្រកួត
១) Sir Alex Ferguson ២៩២ ប្រកួត
ប្រភព៖ TransferMarkt