លោក Rio Ferdinand បាននិយាយថាអ្នកដែលធ្វើឱ្យក្រុម Manchester United បានត្រឹមស្មើក្រុម Burnley នៅយប់មិញនេះ គឺខ្សែការពារនិងប្រធានក្រុម Harry Maguire តែម្ដង។
ក្រុម United បានបើកការនាំមុខទៅលើក្រុម Burnley មុន ដោយខ្សែបម្រើ Pogba ធ្វើបានសម្រេចនៅតង់ទី១។ តែឈានចូលដល់តង់ទី២ ខាងក្រុម Burnley អាចតាមបានស្មើវិញ ក្រោយពីកីឡាករ Wout Weghorst ញាក់ដាច់ចង្កេះរបស់ Harry Maguire យ៉ាងស្អាត ដើម្បីអូសទៅបញ្ចប់ទី រកគ្រាប់បាល់តាមស្មើបាននៅនាទី៤៧។
ក្រោយចប់ការប្រកួតនេះទៅ Rio អតីតខ្សែការពាររបស់ក្រុម Man Utd ម្នាក់ដែរ បាននិយាយថាកំហុសដែលធ្វើឱ្យស្មើនេះ គឺ Maguire តែម្ដង។ កីឡាកររូបនេះសំណាងហើយដែលមិនទទួលបានកាតក្រហមបណ្ដេញចេញទៀតនោះ ចំពោះការបង្កកំហុសក្នុងការប្រកួត។ ពេញរដូវកាលនេះ Maguire ហាក់លេងមិនបានល្អទេ ដោយតែងតែបង្កើតឱកាសជានិច្ច៕ ប្រភព៖ DAILYMAIL