ក្នុងការប្រកួត កីឡាករដែលលេងកាច ឬលេងខូច បង្កឲ្យមានកំហុស គឺរមែងទទួលបានការពិន័យកាតលឿង ឬកាតក្រហម រហូតឈានដល់ការដែលត្រូវបណ្តេញចេញពីការប្រកួត។ ចុះអ្នកមានដឹងទេថា កីឡាករណាខ្លះដែលទទួលបានការពិន័យកាតក្រហមច្រើនលើកបំផុត?
បើតាមរបាយការណ៍ពី TransferMarkt គិតប្រចាំលីគកំពូលទាំង ៥ គ្រប់ការប្រកួតទាំងអស់ តាំងពីឆ្នាំ ២០០០ រៀងមក គឺកីឡាករទាំង ១០ រូបខាងក្រោម ដែលត្រូវបានអាជ្ញាកណ្តាលលើកកាតក្រហម ដេញចេញពីការប្រកួតច្រើនលើកបំផុត៖
១០) Matuzalem សញ្ជាតិប្រេស៊ីល ១៣ លើក
៩) Ibrahimovic សញ្ជាតិស៊ុយអែត ១៤ លើក
៨) Pinzi សញ្ជាតិអ៊ីតាលី ១៤ លើក
៧) Lopo សញ្ជាតិអេស្ប៉ាញ ១៤ លើក
៦) Muntari សញ្ជាតិហ្គាណា ១៤ លើក
៥) Jeunechamp សញ្ជាតិបារាំង ១៤ លើក
៤) Rodriguez សញ្ជាតិអាហ្សង់ទីន ១៥ លើក
៣) Mexes សញ្ជាតិបារាំង ១៦ លើក
២) Motta សញ្ជាតិអ៊ីតាលី ១៦ លើក
១) Ramos សញ្ជាតិអេស្ប៉ាញ ១៦ លើក
ប្រភព៖ TransferMarkt