ការប្រកួតបាល់ទះផ្នែកបុរសនៅអូឡាំពិក បានឈានដល់វគ្គ Semi-Final ហើយ ក្រោយពីធ្វើការប្រកួតពេញ១ថ្ងៃកាលពីម្សិលមិញនេះ។
ដោយក្រុមទាំង៤ដែលឡើងទៅវគ្គដណ្ដើមមេដាយនេះ មានក្រុមប្រេស៊ីល បារាំង រុស្ស៊ី និងអាហ្សង់ទីន។ ក្រុមប្រេស៊ីល ឡើងវគ្គនេះ ដោយយកឈ្នះលើក្រុមម្ចាស់ផ្ទះជប៉ុន ៣-០ ស្របពេលក្រុមអាហ្សង់ទីនវិញយកឈ្នះលើក្រុមអ៊ីតាលី ៣-២។ ក្រុមបារាំងឡើងមកដល់វគ្គ Semi-Final នេះក៏យកឈ្នះលើក្រុមប៉ូឡូញ ៣-២ ហើយក្រុមរុស្ស៊ីវិញយកឈ្នះលើក្រុមកាណាដាក្នុងលទ្ធផល ៣-០។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមបារាំង និងប៉ះអាហ្សង់ទីន ហើយក្រុមរុស្ស៊ីវិញ នឹងប៉ះជាមួយក្រុមជម្រើសជាតិប្រេស៊ីលដែលជាក្រុមការពារតំណែងជើងឯក៕ប្រភព Xinhuanet