ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក បានលើកពានរង្វាន់ Gold Cup ហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមមិចសិកូក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់ការប្រកួតពានរង្វាន់នេះដែរ ក្រុមទាំងពីរលេងមិនមានគ្រាប់បាល់នោះទេនៅ៩០នាទី។ រហូតដល់បន្ថែម១៥នាទី២ដងទៀត ឈានដល់នាទី១១៧ ទើបបានជាកីឡាករ Robinson អាចមានឱកាសរកគ្រាប់បាល់ ជ័យជម្នះបាន។ ដោយចប់ការប្រកួត ១២០នាទីទៅ ក្រុមអាមេរិក យកឈ្នះលើក្រុមមិចសិកូក្នុងលទ្ធផល ១-០ លើកពានរង្វាន់ Gold Cup តែម្ដង។
រំលឹកថាក្រុមជម្រើសជាតិអាមេរិកនៅរដូវក្ដៅនេះបានឈ្នះពានរង្វាន់២ទៅហើយ ដោយកាលពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០២១កន្លងទៅ ពួកគេឈ្នះពានរង្វាន់ Concacaf Nations League ដោយឈ្នះមិចសិកូនេះដែរ នៅវគ្គថែមម៉ោង។ ខណៈដែលពេលនេះពួកគេបន្ដឈ្នះមិចសិកូនេះទៀតនៅម៉ោងបន្ថែមដូចគ្នាក្នុងពានរង្វាន់ Gold Cup ៕
ប្រភព៖ latimes