ភ្នាក់ងាររត់ការរបស់កីឡាករ Paulo Dybala លោក Jorge Antun ត្រូវបានគេរាយការណ៍ថា នឹងហោះមកប្រទេសអ៊ីតាលីនៅចុងសប្តាហ៍នេះ ដើម្បីបើកការពិភាក្សាជាមួយភាគីក្លឹប Juventus លើការចរចាកុងត្រាថ្មី។
សុពលភាពកុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីន ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ហើយបើត្រឹមរដូវក្តៅនេះមិនមានការចរចាសម្រេចណាមួយទេ នោះនៅខែមករា ឆ្នាំក្រោយ ក្លឹបដទៃនឹងអាចបើកការចរចាជាលក្ខណៈ Pre-Contract ហើយគេនឹងឈានដល់ក្លាយជាកីឡាករឥតតម្លៃខ្លួននារយៈពេល ៦ ខែបន្ទាប់។
តាមរបាយការណ៍ពី Sky Sports បានឲ្យដឹងថា ខាង Juventus នៅតែគិតអំពី Dybala ហើយគេនៅបន្តស្ថិតក្នុងប្រព័ន្ធដឹកនាំរបស់លោក Max Allegri នារដូវកាលក្រោយដដែល ដូច្នេះចម្លើយនៃការបន្តកុងត្រាថ្មី អាចជាមានភាគរយច្រើនជោគជ័យ។
គួររំឭកថា កីឡាករដែលកៀកនឹងឈានចូលអាយុ ២៨ ឆ្នាំនៅខែវិច្ឆិកា បានចាយពេល ៣៦១ ប្រកួត រកបាន ១២៩ គ្រាប់និង Assist ៥៧ លើក៕ ប្រភព៖ Football-Italia