ប្រទេសអ៊ីតាលី និងអារ៉ាប៊ីសាអូឌីត មានបំណងចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup 2030 នាពេលខាងមុខនេះ។
អារ៉ាប៊ីសាអូឌីត និងអ៊ីតាលីនៅឆ្ងាយពីគ្នាមែន ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរនេះជឿជាក់ថាពួកគេមានសមត្ថភាពអាចរៀបចំព្រឹត្តិការណ៍ World Cup 2030 បានយ៉ាងល្អ។ ដោយនេះជាការប្រជែងមួយសម្រាប់អង់គ្លេសហើយ ព្រោះរដ្ឋបាលរបស់លោក Boris Johnson ក៏ចង់ឱ្យចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះ World Cup 2030 ផងដែរ។
ដោយការប្រកួត World Cup 2030 នោះក្រុមចូលរួមនឹងតំឡើងរហូតដល់៤៨ក្រុម និងមានរហូតដល់៨០ប្រកួតហើយ ទើបរកឃើញជើងឯក។ ដូច្នេះប្រទេសតូចៗ ឬល្មមៗ តម្រូវឱ្យធ្វើសហម្ចាស់ផ្ទះទើបអាចរៀបចំបាន។ ស្របពេលនៃការចំណាយវិញក៏នឹងកើនឡើងខ្លាំងផងដែរ។រំលឹកថាអារ៉ាប៊ីសាអូឌីតនៅប៉ុន្មានឆ្នាំមកនេះ បានវិនិយោគទៅលើផ្នែកកីឡាខ្លាំងមែនទែនលើឆាកអន្តរជាតិ។ ពួកគេបានធ្វើជាម្ចាស់ផ្ទះការប្រកួតធំៗជាច្រើនទាំងប្រដាល់ វាយកូនគោល ប្រណាំងឡានអីជាដើម។ ធ្វើជាម្ចាស់ផ្ទះ World Cup គឺជាក្ដីស្រមៃមួយនៃប្រទេសនេះផងដែរ៕
ប្រភព៖ dailymail