ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ហាក់បរាជ័យលើការចរចានាំយក Harry Kane ពីក្លឹប Tottenham Hotspur ហើយ ដោយពេលនេះបានបង្វែររ៉ាដាថ្មីទៅលើកីឡាករ Robert Lewandowski នៅឯក្លឹប Bayern Munich វិញ។
តាមប្រភពពី Daily Mail ចុះផ្សាយថា ដោយសារតែ Spurs ទារតម្លៃខ្ពស់ពេកដល់ ១៥០ លានផោន ខណៈ City ហ៊ានឲ្យ Kane ត្រឹម ១០០ លានផោនប៉ុណ្ណោះ។ យ៉ាងណាគេមិនទាន់ច្បាស់លាស់នោះឡើយថា Bayern ព្រមលក់កីឡាករប៉ូឡូញឲ្យឬអត់ ព្រោះគេរាប់បានជាចំណែកសំខាន់ ហើយណាមួយក៏ជាផែនការណ៍របស់គ្រូថ្មីលោក Julian Nagelsmann។
គួរបញ្ជាក់ថាកីឡាករវ័យ ៣២ ឆ្នាំ ត្រូវផុតកុងត្រានៅរយៈពេល ២ ឆ្នាំទៀតឯណោះ ហើយបើតាមហាងឆេងថ្លៃខ្លួន ដ្បិតអាយុរាងចំណាស់ក៏ដោយ តែអាចថ្លៃដល់ ៦០ លានអឺរ៉ូ។ ក្រៅពី Man City ខាងក្លឹបអេស្ប៉ាញ Real Madrid ក៏ចាប់អារម្មណ៍គេផងដែរ៕
ប្រភព៖ Sportsmole