ក្លឹប Barcelona បានចរចាយក Memphis Depay មកចូលរួមនៅលក្ខខណ្ឌផ្ទេរឥតតម្លៃខ្លួន ប៉ុន្តែការមកសារនេះកីឡាករហូឡង់ ហាក់មកដោយការស្រលាញ់ពោលមិនសម្លឹងឃើញលុយជាធំឡើយ។ ដូចអ្នកដឹងហើយក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុ ពោលនាំឲ្យការផ្គត់ផ្គង់ថ្លៃពលកម្មកីឡាករមិនអាចធ្វើទៅបានពេញលេញនោះឡើយ។
ជាក់ស្តែងដូចជា Depay មិនមែនទទួលបាន ៦ លានផោន/ឆ្នាំដូចកាលលេងឲ្យក្លឹបចាស់ Lyon នោះទេ ផ្ទុយទៅវិញត្រូវកាត់បន្ថយ ៣០ ភាគរយ ដែលធ្លាក់មកត្រឹម ៤,៤ លានផោន/ឆ្នាំវិញ។ នេះបើតាមរបាយការណ៍ពី Goal បានចុះផ្សាយ។
រំឭកថា Depay បានព្រមព្រៀងលើកុងត្រាដែលមានសុពលភាពរយៈពេល ២ ឆ្នាំ ជាមួយម្ចាស់ដី Camp Nou ក្រោយពីគេផុតសុពលភាពកុងត្រានៅក្លឹបចាស់ Lyon ក្នុងលីគកំពូលបារាំង។ គេជាចំណែកថ្មីមួយរបស់ក្រុមលោក Ronald Koeman ជាមួយនឹងការមកដល់នូវ Sergio Aguero, Eric Garcia, និងEmerson៕
ប្រភព៖ Sportsmole