នៅវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវតតាំងក្រុមជម្រើសជាតិបែលហ្សិក ដែលជាប្រកួតវគ្គ ១៦ ក្រុម Euro 2020។ ក្រុមដែលនឹងឈ្នះនឹងត្រូវឡើងទៅកាន់វគ្គបន្ត ៨ ក្រុមទល់ក្រុមអ៊ីតាលី ហើយក្រុមចាញ់ត្រូវហាលអាវត្រលប់ទៅប្រទេសកំណើត។
មុនឈានដល់ការប្រកួត បើតាមគេហទំព័រ Sportskeeda បានច្របាច់បញ្ចូលគ្នា រៀបជាឈុត ១១ រូបល្អបំផុតរវាងក្រុមទាំងពីរ ក្នុងនោះយើងឃើញមានកីឡាករព័រទុយហ្គាល់ចំនួន ៥ រូប៖
អ្នកចាំទី: Rui Patricio (ព័រទុយហ្គាល់)
ខ្សែការពារកណ្ដាល: Jan Vertonghen (បែលហ្សិក)
ខ្សែការពារកណ្ដាល: Pepe (ព័រទុយហ្គាល់)
ខ្សែការពារកណ្ដាល: Toby Alderweireld (បែលហ្សិក)
ខ្សែបម្រើការពារ: Youri Tielemans (បែលហ្សិក)
ខ្សែប្រយុទ្ធស្លាបស្តាំ: Diogo Jota (ព័រទុយហ្គាល់)
ខ្សែបម្រើប្រយុទ្ធ: Kevin de Bruyne (បែលហ្សិក)
ខ្សែបម្រើប្រយុទ្ធ: Renato Sanches (ព័រទុយហ្គាល់)
ខ្សែប្រយុទ្ធស្លាបឆ្វេង: Thorgan Hazard (បែលហ្សិក)
ខ្សែប្រយុទ្ធ: Cristiano Ronaldo (ព័រទុយហ្គាល់)
ប្រភព៖ Sportskeeda