ក្រោយផុតកុងត្រាជាមួយ Bayern Munich ដែលត្រូវក្លាយជាកីឡាករឥតតម្លៃខ្លួនលើទីផ្សារដោះដូរនៅថ្ងៃទី ១ កក្កដា ឆ្នាំ ២០២១ ខាងមុខ ទីបំផុត Javi Martinez មិនឲ្យទំនេរជើងទាន់នោះទេ ដោយគេបានសម្រេចផ្ទេរទៅចូលរួមនៅទ្រនំថ្មីជាផ្លូវការហើយ។
អតីតខ្សែការពាររបស់ Bayern រូបនេះ បានផ្ទេរទៅក្លឹប Qatar Sports Club នៅឯលីគកំពូលប្រចាំប្រទេសកាតា តែមិនទាន់មានប្រភពណាបញ្ជាក់អំពីតម្លៃពលកម្មនិងសុពលភាពកុងត្រាថ្មីដែលលោកទទួលបាននៅទីនោះនៅឡើយ។
បញ្ជាក់ថា Javi ជាកីឡាករកាន់ឆ្នាំពោរពេញដោយបទពិសោធន៍មួយនៅ Bayern ដែលឈរជើងតាំងពីឆ្នាំ ២០១២ និងទើបប្រកាសចែកផ្លូវក្រោយអស់កុងត្រានៅបញ្ចប់រដូវកាលកន្លងទៅតែប៉ុណ្ណោះ។ សរុបការឈរជើងក្នុងអាជីពឲ្យក្លឹបអាល្លឺម៉ង់ លោករកបាន ១៤ គ្រាប់និង Assist ១១ លើកនៅការបង្ហាញខ្លួនសរុប ២៦៨ ប្រកួត៕
ប្រភព៖ AF