Karim Benzema ជាប់១១នាក់ដំបូង២ប្រកួតមកហើយនៅ Euro 2020 នេះ និងមានឱកាសរកគ្រាប់បាល់ល្អៗជាច្រើន តែចុងក្រោយរូបគេមិនអាចបញ្ចប់ទីបានទៅវិញ។
កីឡាករដែលទើបមានឱកាសជាប់ជម្រើសជាតិវិញនេះ ហាក់មិនទាន់រកឃើញទម្រង់លេងល្អដូចកាលលេងនៅក្រុម Real Madrid នៅឡើយទេ។ ជាក់ស្ដែងនៅយប់មិញទល់ក្រុមហុងគ្រី រូបគេមានឱកាស តែមិនអាចសម្រេចទីបានទៅវិញ។ តែបើទោះជាយ៉ាងនេះក្ដី លោក Deschamps គ្រូបង្វឹកបារាំង បានបញ្ជាក់ថាលោកនៅតែផ្ដល់ទំនុកចិត្តលើគេដដែល។
Deschamps បាននិយាយថា៖ “Benzema មានបទពិសោធច្រើនណាស់ ហើយគាត់មិនមានអ្វីត្រូវសង្ស័យនោះទេ។ គាត់ធ្លាប់បានធ្វើរឿងល្អៗជាច្រើន។ គាត់ដឹងថាគ្រប់គ្នាចង់ឃើញគាត់រកគ្រាប់បាល់បាន ប៉ុន្តែខ្ញុំបានប្រាប់គាត់រូចហើយ ហើយគាត់ក៏ដឹងផងដែរ។ វាជារឿងពិតដែលខ្សែប្រយុទ្ធត្រូវការគ្រាប់បាល់ ប៉ុន្តែរឿងសំខាន់មួយទៀត គាត់ក៏ត្រូវការទំនុកចិត្តផងដែរ”៕
ប្រភព៖ Marca