អ្នកគាំទ្រក្រុមអង់គ្លេសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរូបគេបានធ្លាក់ពីកន្លែងអង្គុយនៅកីឡដ្ឋាន Wembley ដោយសារតែអបអរជ័យជម្នះទៅលើក្រុមក្រូអាត។
ការប្រកួតនៅទឹកដីអង់គ្លេសនេះដែរ ឃើញថាមានអ្នកគាំទ្រចូលរួមទស្សនាច្រើន។ ការឱ្យចូលនេះដែរ លុះត្រាតែអ្នកចូលទស្សនាទទួលបានវ៉ាក់សាំងកូវីដ១៩ហើយ ទើបមានសិទ្ធិទិញសំបុត្រចូលមើលបាន។ ខណៈដែលការប្រកួតនៅយប់មិញនេះដែរ មានគេបញ្ជាក់ថាអ្នកគាំទ្រម្នាក់បានធ្លាក់ចេញពីកន្លែងអង្គុយខាងលើ មានរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
រំលឹកថាក្នុងការប្រកួតនៅយប់មិញនេះ មានអ្នកគាំទ្រប្រមាណជាជាង២ម៉ឺននាក់បានចូលទស្សនា ខណៈដែលចំនួននេះត្រូវបានកំណត់ទៅតាមវិធានការការពារជំងឺកូវីដ១៩៕ប្រភព Dailymail