ខ្សែការពារឆ្នើមរបស់ក្លឹបមេឃខៀវ Man City គឺ Kyle Walker បានចេញមុខមកការពារលោក Pep Guardiola ថាយុទ្ធសាស្រ្តដែលលោករៀបនៅថ្ងៃប្រកួត UCL ជុំចុងក្រោយ ដ្បិតបើបរាជ័យ តែខ្លួននៅតែឈរការពារគ្រូរបស់ខ្លួនជានិច្ច។
កាលនោះក្រុមមេឃខៀវបានចាញ់ តោខៀវ ១-០ ហើយមានមតិជាច្រើនបន្ទោសថា Pep មិនដាក់កីឡាករសំខាន់ឲ្យចូលលេង តួយ៉ាងដូចជា Fernandinho និង Rodrygo ជាដើម។
យ៉ាងណាតាមការបញ្ជាក់របស់ Walker ប្រាប់ទៅ Daily Mail និយាយ៖ “ស្តាប់ណាមនុស្សអាចនិយាយបានគ្រប់ពាក្យ ហើយខ្ញុំក៏ឃើញមនុស្សមួយចំនួនផ្ញើសារមកខ្ញុំនិយាយអំពីយុទ្ធសាស្រ្តរបស់ Pep បែបនេះបែបនោះ”។
លោកសង្កត់ធ្ងន់៖ “នេះជាការប្រកួតបាល់ទាត់ រយៈពេល ៩៥ នាទីលើទីលាន អ្វីក៏អាចកើតឡើងបានដែរ តាមពិតទៅយើងសុទ្ធតែចង់បានលទ្ធផលដ៏ល្អមួយ ហើយអ្នកចាត់ការរបស់យើងក៏ដូចគ្នា គ្រាន់តែថាពេលគាត់ធ្វើត្រូវ គ្មាននរណានិយាយអីទេ ពេលគាត់ធ្វើខុសវិញ មានអ្នករិះគន់និងចោទជាសំណួរបែបនេះមកហើយ ខ្ញុំគិតថាពេលខ្លះរាងអយុត្តិធម៌បន្តិចដែរ”។
ប្រភព៖ SoccerLaduma