លោក Pep Guardiola បានអះអាងថាជម្រើស១១នាក់ដំបូងដែលលោកដាក់នៅយប់មិញនេះ គឺលោកមើលឃើញនិងគិតថាល្អខ្លាំងណាស់ សម្រាប់ប្រកួតជាមួយក្រុម Chelsea ។ តែគួរឱ្យសោកស្ដាយ មិនអាចទទួលជ័យជម្នះបាន។
ក្នុងការប្រកួតនៅយប់មិញនេះ ក្រុម Manchester City បានបរាជ័យក្រោមថ្វីជើង Chelsea ក្នុងលទ្ធផល ១-០ ។ ខណៈដែលការប្រកួតនេះដែរ ត្រូវបានអ្នកវិភាគខ្លះមើលឃើញថាក្រុមរបស់លោក Pep ដាក់កីឡាករមិនត្រូវនោះទេ ទើបបណ្ដាលឱ្យក្រុមរបស់លោក Thomas Tuchel ចាប់ឱកាសបាន និងបិទជិតឈឹងតែម្ដង មិនឱ្យខ្សែប្រយុទ្ធ Man City មានឱកាសសម្រុកចូលបានទេ។
សម្រាប់ជម្រើសក្នុងការប្រកួតនេះវិញ លោក Pep បានអះអាងថាលោករើសមក១១នាក់នេះ គឺជា១១នាក់ដែលលោកគិតថាត្រឹមត្រូវ និងល្អបំផុតហើយ។ តែលទ្ធផលមិនល្អក៏បានកើតឡើង ក្រុមបានបរាជ័យ តែវាក៏មិនមែនមានន័យថាលោកអស់សង្ឃឹមត្រឹមនេះដែរ។ នេះជាការឡើងមកលើកដំបូងរបស់ Man City លោក Pep សង្ឃឹមថានឹងអាចឡើងដល់វគ្គនេះម្ដងទៀតនៅថ្ងៃអនាគត៕
ប្រភព៖ Goal