អ្នកចាំទី Ederson បាននឹងកំពុងហ្វឹកហាត់ជាខ្លាំង ដើម្បីត្រៀមខ្លួននៅការប្រកួតសំខាន់ Man City-Chelsea នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នាចុងសប្តាហ៍នេះ។
ជាការប្រកួតដ៏ជក់ចិត្តមានផ្សាយផ្ទាល់លើទំព័រ CTS Sports ហើយប្រសិន Man City ឈ្នះ នោះវានឹងក្លាយជាប្រវត្តិសាស្រ្តលើកដំបូងរបស់ក្លឹប ខណៈសម្រាប់ Chelsea វានឹងក្លាយជាលើកទី ២។
ក្រឡេកមកមើល Ederson លេងនៅតំណែងអ្នកចាំទី បាននិយាយថា ខ្លួនក៏មានឈ្មោះក្នុងបញ្ជីកីឡាករស៊ុតបាល់ប៉េណាល់ទីដែរ ប្រសិនណាការប្រកួតកាន់តែស្វិតស្វាញខ្លាំងហើយអូសបន្លាយដល់ការថែមម៉ោង រួចឈានដល់ការស៊ុតបាល់ប៉េណាល់ទីយកចាញ់ឈ្នះ។ អ្នកចាំទីសញ្ជាតិប្រេស៊ីលថា សុំជាអ្នកស៊ុតទី ៥ ចុងក្រោយគេបង្អស់។
ប្រាប់ TNT Sports កីឡាកររបស់ City ខាងលើនិយាយ៖ “ខ្ញុំមានឈ្មោះ [នៅបញ្ជីអ្នកស៊ុតប៉េណាល់ទី] ដោយខ្ញុំមិនចាំបាច់ត្រូវការហ្វឹកហាត់ច្រើននោះទេ តែខ្ញុំសុំយកជាអ្នកទី ៥ នៅការស៊ុត ព្រោះអ្នកចុងក្រោយគេ គឺតានតឹងជាងគេ អ៊ីចឹងខ្ញុំក៏សុំអ្នកចាត់ការយកឈ្មោះជាអ្នកទី ៥”៕
ប្រភព៖ AF