ក្លឹប FC Barcelona បានទទួលប្រាក់កម្ចីរហូតដល់ទៅ ៥០០លានអឺរ៉ូ ពីធនាគារ Goldman Sachs ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតឡើងក្នុងក្រុម។
លោក Joan Laporta ប្រធានក្លឹប FC Barcelona បានប្រកាសដំណឹងនេះ ដើម្បីជាការដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលក្លឹបកំពុងកើតមានឡើង។ ប្រាក់៥០០លានអឺរ៉ូនេះ នឹងជួយសម្រួលដល់ការបើកប្រាក់ឈ្នួលដល់កីឡាករ និងបុគ្គលិកទាំងអស់។ មួយវិញទៀត វាក៏នឹងជួយដល់ក្លឹបដើម្បីមានប្រាក់ទិញកីឡាករថ្មីចូលក្រុមនៅរដូវកាលក្រោយផងដែរ។
រំលឹកថាក្រុម Barcelona បានកាត់ប្រាក់ឈ្នូលកីឡាករក្រុមធំតាំងពីផ្ទុះកូវីដ១៩មក ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ក្លឹប។ ខណៈដែលពេលនេះបំណុលរបស់ក្លឹបអ្នកមានបុណ្យមានដល់ទៅជាង១ពាន់លានអឺរ៉ូទៅហើយ។ បំណូលដែលកើនឡើងនេះ ដោយសារតែអំឡុងកូវីដ១៩ ក្លឹបមិនអាចឱ្យអ្នកគាំទ្រចូលទស្សនាបាន ហើយចំណូលផ្សេងៗក៏ត្រូវកាត់ផ្ដាច់ទៀត៕
ប្រភព៖ Marca