ម្ចាស់ក្លឹប Manchester City លោក Sheikh Mansour បានប្រកាសនឹងចេញថ្លៃសំបុត្រយន្ដហោះឱ្យអ្នកគាំទ្រ៦ពាន់នាក់ទៅមើលការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅប្រទេសព័រទុយហ្គាល់។
សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រពាន UCL ទល់ក្រុម Chelsea នៅថ្ងៃទី២៩ខាងមុខនេះ ខាង UEFA បានយល់ព្រមឱ្យអ្នកគាំទ្ររបស់ Man City ប្រមាណជា៦ពាន់នាក់អាចទៅចូលរួមទស្សនាបាន។ ស្របពេលជាមួយដំណឹងនេះ ខាងក្លឹប Man City ក៏បានប្រកាសនឹងចេញថ្លៃសំបុត្រយន្ដហោះឱ្យអ្នកគាំទ្រទាំង៦ពាន់នាក់ដែលព្រមទៅមើលនោះដែរ។ ការចេញឱ្យនេះរួមទាំងការធ្វើតេស្ដកូវីដ១៩ មុនឡើងយន្ដហោះផងដែរ។
រំលឹកថានេះជាប្រវត្ដិសាស្ត្រសម្រាប់ក្រុម Manchester City ហើយ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នេះ។ ខណៈដែលពួកគេក៏រំពឹងថានឹងឈ្នះពានរង្វាន់ជាលើកដំបូងផងដែរ៕
ប្រភព៖ DailyMail