នេះជាការប្រកួតដំបូងដែលសមាគមបាល់ទាត់អង់គ្លេសអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាន ដោយមាន ១០ ០០០ កៅអីសម្រាប់ការវិលត្រលប់របស់អ្នកគាំទ្រ ក្រោយខកខានអស់រយៈពេលជាង ១ ឆ្នាំ។
វាក៏ជាប្រកួតដំបូងដូចគ្នាសម្រាប់ Edinson Cavani ដែលបង្ហាញវត្តមាននៅមុខសំឡេងហ៊ោរកញ្រ្ជៀវរបស់អ្នកគាំទ្រនៅឯកីឡដ្ឋាន Old Trafford សម្រាប់ជំនួបទល់ Fulham កាលពីយប់មិញ។ ដ្បិតបើលទ្ធផលបានត្រឹមស្មើ មិនអាចយកជ័យជម្នះ ប៉ុន្តែកីឡាករអ៊ុយរុយហ្គាយបានបញ្ចប់ទីនូវគ្រាប់បាល់ដ៏អស្ចារ្យ ដោយជាការស៊ុតរយៈចម្ងាយ ៣៦ ម៉ែត្រ ផុតដៃអ្នកចាំទីបានយ៉ាងល្អ៕
ទស្សនាវីដេអូខាងក្រោម៖
🏹 Edinson Cavani welcomes fans back to Old Trafford in style 😉
Cavani's first game in front of the Old Trafford crowd and he scored an unreal goal from 40 yards. #MUNFUL
🎥 (@sparknzsport) https://t.co/IpUgtZAVsA— Tweeterist 🇵🇰 (@Tweeterist_) May 18, 2021
បញ្ជាក់ថា កីឡាករវ័យ ៣៤ ឆ្នាំបានសម្រេចការបន្តកុងត្រាថ្មីរយៈពេល ១ ឆ្នាំទៀតនៅបិសាចក្រហម។ ឆ្លងកាត់រយៈពេលជិត ១ រដូវកាល ដោយចូលលេង ៣៨ ប្រកួត Cavani រកបាន ១៦ គ្រាប់និង Assist ៦ លើកឲ្យក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer៕