ក្រុម AC Milan លេងបានត្រឹមស្មើជាមួយក្រុម Cagliari ក្នុងលទ្ធផល ០- ០ ប៉ុណ្ណោះសម្រាប់ការប្រកួតសប្ដាហ៍ទី៣៧ ក្នុងពានរង្វាន់លីគកំពូល Serie A ។
លទ្ធផលស្មើនេះ បានធ្វើឱ្យក្រុម AC Milan នៅលេខ៤ក្នុងតារាងមែន ប៉ុន្តែពួកគេមានពិន្ទុលើសក្រុមលេខ៥ Juventus ត្រឹម១ពិន្ទុប៉ុណ្ណោះ។ ស្របពេលការប្រកួតសប្ដាហ៍ទី៣៨ខាងមុខនេះទៀត គឺក្រុម AC Milan នឹងត្រូវប៉ះជាមួយក្រុម Atalanta ដែលស្ថិតនៅលេខ២។ ដូច្នេះហើយប្រសិនបើក្រុមនេះមិនអាចឈ្នះបានទេ នោះឱកាសឱ្យ Juventus ឡើងមកលេខ៤វិញពិតជាមានមិនខាន។
រំលឹកថា AC Milan ចង់បានឱកាសលេងពានរង្វាន់ UEFA Champions League វិញណាស់ ខណៈដែលពួកគេធ្វើបានល្អនៅដើមរដូវកាល ប៉ុន្តែគួរឱ្យសោកស្ដាយបែរជាមិនល្អនៅចុងរដូវកាលនេះទៅវិញ៕
ប្រភព៖ Dailymail