នៅវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃចន្ទក្រុមអធិរាជស Real Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Sevilla នៅជំនួបជុំទី ៣៥ នៃក្របខ័ណ្ឌ La Liga។
ប្រកួតយប់នេះគឺពិតជាសំខាន់ណាស់ ហើយអ្នកគាំទ្រក៏ទន្ទឹងចង់ដឹងលទ្ធផលបំផុតដែរ បន្ទាប់ពីយប់មិញគូ Atletico Madrid-Barcelona បញ្ចប់ទៅត្រឹមស្មើ ០-០ នោះ។ ប្រសិនណា Real Madrid ឈ្នះយប់នេះ ពួកគេនឹងរំកិលមកឈរស្មើក្រុម
At Madrid ដែលមាន ៧៧ ពិន្ទុ ប៉ុន្តែបើ Sevilla ឈ្នះវិញ នោះពួកគេនឹងបន្ថែម ៣ ពិន្ទុ មាន ៧៣ ពិន្ទុ ហើយស្របពេលដែលប្រកួតសល់ ៣ ជុំក្នុងដៃ នាំឲ្យក្រុម Sevilla ក៏រាប់ថាមានឱកាសអាចប្រជែងពានរង្វាន់បានដែរ។
វានឹងកាន់តែល្អមើលក្នុងករណីដែល Sevilla អាចយកបាន ៣ ពិន្ទុពី Real ពោលគឺក្រុមប្រជែងពាន La Liga នៅ ៣ ជុំចុងក្រោយ នឹងមានដល់ទៅ ៤ ក្រុម។ ការប្រកួតនឹងមានផ្សាយផ្ទាល់លើទំព័រ CTS Sports នៅរាត្រីនេះ៕