ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតជាមួយក្រុម Granada នៅរាត្រីនេះ សម្រាប់វគ្គ៨ក្រុមចុងក្រោយ Europa League ជើងទី២។
កាលពីជើងទ១កន្លងទៅ ក្រុមបិសាចក្រហម បានយកឈ្នះក្រុមអេស្ប៉ាញនេះក្នុងលទ្ធផល ២-០ រូចទៅហើយនៅទឹកដីអេស្ប៉ាញផ្ទាល់។ ដោយគ្រានោះ Rashford ក៏ជាអ្នករកគ្រាប់បាល់បានផងដែរ។ តែសម្រាប់នៅរាត្រីនេះវិញ កីឡាករអង់គ្លេសរូបនេះមិនទាន់ច្បាស់ថាលេងបានឬអត់នោះទេ ដោយសារតែមានបញ្ហារបួសបន្តិចបន្ដួច។
លោក Ole Gunnar Solskjaer បាននិយាយដែរថា៖ “ខ្ញុំត្រូវឱ្យពេលគាត់សម្រាកគ្រប់គ្រាន់ ជើងរបស់គាត់នៅឈឺតិចៗនៅឡើយ តែមិនធ្ងន់ធ្ងរទេ។ យើងបានត្រៀមរួចហើយសម្រាប់ដំណោះស្រាយជាមួយបញ្ហាអវត្តមានកីឡាករសំខាន់នេះ”។ រំលឹកថា Man Utd នៅរាត្រីនេះ មានកីឡាករ៣នាក់ច្បាស់មិនបានលេងតែម្ដង គឺ Harry Maguire, Luke Shaw និង Scott McTominay ដែលកំពុងជាប់កាត៕
ប្រភព៖ BBC