ក្រុមយក្ស Bayern Munich បានយកឈ្នះលើក្រុម Lazio ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅទឹកដីអ៊ីតាលី។
ទទួលបានជ័យជម្នះធំធេងនៅជើងទី១នេះហើយ បានធ្វើឱ្យលោក Hansi Flick មានទំនុកចិត្តថាក្រុមការពារតំណែងជើងឯកនេះ នឹងមិនពិបាកក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយនោះទេ។ ខណៈដែលជើងទី២ទៀត នឹងត្រូវលេងនៅទឹកដីអាល្លឺម៉ង់ផ្ទាល់ទៀត នោះក្រុម Bayern Munich កាន់តែមានទំនុកចិត្តមួយកម្រិតទៀតហើយ។
លោក Flick បាននិយាយក្រោយចប់ការប្រកួតថា៖ “គ្រប់គ្នាបានឈានដល់អ្វីដែលចង់បានហើយ។ យើងមានទម្រង់លេងដ៏ល្អមួយ យើងបានធ្វើល្អតាំងពីដើមតង់។ ជ័យជម្នះនេះគឺសក្ដិសមសម្រាប់ក្រុមយើង។ វានឹងធ្វើឱ្យយើងមានភាពងាយស្រួលនៅជើងទី២”៕ប្រភព Goal