ខ្សែប្រយុទ្ធ Luis Suarez បានទម្លាយឱ្យដឹងថាថ្នាក់ដឹកនាំក្រុម Barcelona បានប្រាប់រូបគេថាអាយុច្រើនហើយ មិនអាចលេងដល់កម្រិតកំពូលដែលក្រុមត្រូវការទៀតនោះទេ ទើបសម្រេចចិត្តបញ្ចប់កុងត្រា។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំខាងលើបានចាកចេញពីក្រុម Barcelona កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ ដើម្បីមកចូលរួមជាមួយក្រុម Atletico Madrid ។ តាំងពីមកចូលរួមជាមួយក្រុមរបស់លោក Simeone មក ឃើញថាអតីតកីឡាករ Liverpool ខាងលើនេះ បានបង្ហាញទម្រង់លេងល្អមែនទែន ដោយសឹងតែរកគ្រាប់បាល់បានគ្រប់ប្រកួតទៅហើយ។
និយាយកាលពីម្សិលមិញនេះទៀត Suarez បាននិយាយរំលឹកដល់រឿងនៅ Barcelona ថា៖ “អ្វីដែលធ្វើឱ្យខ្ញុំធុញនោះគឺពួកគេបានប្រាប់ខ្ញុំថាខ្ញុំចាស់ហើយ ខ្ញុំមិនអាចនៅលេងដល់កម្រិតកំពូលបានយូរទៀតទេ។ នេះជាសម្ដីដែលខ្ញុំមិនចូលចិត្តទាល់តែសោះ”៕
ប្រភព៖ Goal