កំឡុងការមកដល់របស់ប្រធានក្លឹប PSG លោក Nasser Al-Khelaifi ដែលមកចូលរួមនៅការប្រកួតសំខាន់រវាងក្លឹប Barcelona និង PSG នៅឯកីឡដ្ឋាន Camp Nou លោកក៏ទទួលបានពាក្យស្វាគមន៍ដ៏អាក្រក់ជាច្រើនពីសំណាក់អ្នកគាំទ្រដែលឈរនៅទីក្រុងកាតាឡាន់។
ប្រធានក្លឹបសេដ្ឋីបារាំង និងបណ្តាបុគ្គល កីឡាកររបស់ក្លឹប PSG បាននិយាយជារឿយៗជុំវិញការចង់បាន Messi ខណៈដែលកុងត្រារបស់កីឡាករអាហ្សង់ទីនត្រូវផុតនៅខែមិថុនា ឆ្នាំ ២០២១ ខាងមុខ។
ទន្ទឹមនោះមានអ្នកគាំទ្រមួយបានស្រែកដាក់លោក Al Khelaifi ដែលគេប្រទះឃើញដោយការចាប់បានរបស់កាមេរ៉ា Gol TV ដូច្នោះថា៖ “ទុកឲ្យ Messi គេនៅតែគេទៅ ពួកក្រុមចោរ” រីឯអ្នកខ្លះទៀតបានប្រើពាក្យមិនសមរម្យស្រែកប្រមាថថា៖ “Son of a b**ch!” ជាដើម។
បញ្ជាក់ថា ការប្រកួតយប់នេះនឹងជាជំនួបដ៏ក្តៅគគុក ដែលមានផ្សាយផ្ទាល់លើទំព័រ CTS Sports នាវេលាម៉ោង ០៣:០០ នាទីព្រឹក៕ ប្រភព៖ Marca