ក្រុម Liverpool មិនអាចធ្វើដំណើរទៅអាល្លឺម៉ង់បានទេ ដោយសារតែបម្រាមដែលបានដាក់មិនឱ្យអ្នកដំណើរមកពីអង់គ្លេសចូលទឹកដីអាល្លឺម៉ង់ឡើយ។
ដូច្នេះការប្រកួតរវាងក្រុម Leipzig ទល់ Liverpool ក្នុងពានរង្វាន់ UEFA Champions League ខាងមុខនេះនឹងត្រូវស្វែងរកទឹកដីកណ្ដាលមួយដើម្បីប្រកួតហើយ។ ដោយសារស្វែងរកនោះ ខាងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ជាអ្នកសម្រេចផ្ទាល់តែម្ដង។ ខណៈដែលការសម្រេចនេះ នឹងធ្វើឡើងនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយតែម្ដង។
តែបើតាមថ្នាក់ដឹកនាំរបស់ក្រុម Leipzig វិញ បានបង្ហើបថាពួកគេនឹងយល់ព្រមក្នុងការប្រកួត ដោយធ្វើឡើងនៅទឹកដី Spurs ផ្ទាល់តែម្ដងសម្រាប់ជើងទី១នេះ។ យ៉ាងណាមិញ ក្រុម Liverpool ក៏មានសិទ្ធក្នុងការសម្រេចផងដែរ តែមិនច្បាស់គេព្រមឬអត់ឡើយក្នុងការលេងនៅទឹកដី Spurs ៕
ប្រភព៖ DailyMail