Joel Matip ត្រូវបានក្លឹប Liverpool បញ្ជាក់ថានឹងសម្រាករហូតដល់ចប់រដូវកាលនេះតែម្ដង ក្រោយពីរករបួសធ្ងន់ធ្ងរ ប៉ះជាមួយ Son កាលពីប្រកួតទល់ក្រុម Spurs ។
យ៉ាងណាមិញ Matip របួសមែន ប៉ុន្តែក្រុម Liverpool ក៏បានយកកីឡាករថ្មីមករួមក្រុមបាន២នាក់ផងដែរនៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ។ ដោយខ្សែការពារទី១ ឈ្មោះ Ben Davies ក្នុងតម្លៃខ្លួនប្រមាណជា២លានផោន ពីក្រុម Preston និងម្នាក់ទៀត Ozan Kabak ខ្ចីជើងពីក្រុម FC Schalke 04 របស់អាល្លឺម៉ង់រហូតដល់ចប់រដូវកាលនេះ។
សូមបញ្ជាក់ថារដូវកាលនេះ ក្រុម Liverpool មានបញ្ហាកីឡាកររបួសច្រើនមែនទែន។ ជាក់ស្ដែងខ្សែការពារកណ្ដាលដល់ទៅ៣នាក់ហើយដែលរបួសធ្ងន់អាចសម្រាកដល់ចប់រដូវកាលនេះ។ ដោយ៣នាក់នោះរួមមាន Virgil van Dijk , Joe Gomez និង Matip នេះឯង៕
ប្រភព៖ DailyMail