តើអ្នកគិតថាក្លឹបបាល់ទាត់នៅក្របខ័ណ្ឌ Premier League ណាមួយដែលមានតម្លៃថ្លៃជាងគេ បើគិតត្រឹមរយៈពេលចុងក្រោយនៃឆ្នាំ ២០២០?
តាមរបាយការណ៍ពី KPMG បានធ្វើការចេញផ្សាយនូវចំណាត់ថ្នាក់ក្លឹបបាល់ទាត់ទាំង ៣២ ប្រចាំតំបន់អឺរ៉ុប ដែលមានតម្លៃថ្លៃជាងគេក្នុងលោក ហើយលេខរៀងទី ១ នៅតែជាឈ្មោះរបស់ក្លឹប Real Madrid ដដែល។
ប៉ុន្តែបើយើងក្រឡេកមក Premier League ដែលជាក្របខ័ណ្ឌប្រកួតប្រជែងខ្ពស់នៅរដូវកាលនេះវិញ ក៏ឃើញថាមានការប្រែប្រួលខ្លាំងផងដែរ ជាក់ស្តែងដូចជា Liverpool និង Tottenham Hotspur។ CTS Sports បង្ហាញចំណាត់ថ្នាក់ក្លឹបទាំង ៦ ដូចខាងក្រោម៖
៦) Arsenal មានតម្លៃ ១,៥៧ ពាន់លានផោន (ចុះថយ ១៣,២ ភាគរយ)
៥) Tottenham មានតម្លៃ ១,៧៥ ពាន់លានផោន (កើនឡើង ១៥,៨ ភាគរយ)
៤) Chelsea មានតម្លៃ ១,៨៨ ពាន់លានផោន (ចុះថយ ៦,៣ ភាគរយ)
៣) Man City មានតម្លៃ ២,២១ ពាន់លានផោន (ចុះថយ ០,៣ ភាគរយ)
២) Liverpool មានតម្លៃ ២,២៦ ពាន់លានផោន (កើនឡើង ១៩,៣ ភាគរយ)
១) Man Utd មានតម្លៃ ២,៨៤ ពាន់លានផោន (ចុះថយ ២ ភាគរយ)៕
ប្រភព៖ Mirror