គោលបំណងរបស់ក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំកម្ពុជា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U-19 នៅអ៊ូសបេគីស្ថាននៅឆ្នាំនេះមិនបានសំរេចនោះទេ ដោយសារសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC ) បានសំរេចចិត្តលុបចោលការប្រកួតនេះ បន្ទាប់ពីការឆ្លងរាតត្បាតកូវីដ១៩ទាល់តែសោះ។
The AFC focused on the effect of the Covid-19 pandemic on the countries’ football at this period.Thereby, AFC decided to cancel :
• 2021 AFC U19 Championship
• 2021 AFC U16 Championship
• 2021 AFC Beach Soccer Championship
• 2021 AFC Futsal Championship pic.twitter.com/BJg4m2vczw— ASEAN FOOTBALL (@theaseanball) January 1, 2021
ពានរង្វាន់ AFC U-16 Championship ដែលគ្រោងធ្វើនៅប្រទេសបារ៉ែនក៏ត្រូវលុបចោលដែរ។ ទោះបីជាមានការលុបចោលក៏ដោយ ក៏ប្រទេសទាំងពីរមិនបានបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះហើយនឹងបន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានប្រកាសលុបចោលនូវពានរង្វាន់ World Cup U-17 & U20 ផងដែរដោយសារតែច្បាប់ថ្មីនៃចេញចូលរបស់ប្រទេសនានានៅអនុវត្តិនៅឡើយ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ ពានរង្វាន់ដែលត្រូវលុបចោលមាន៖
• 2021 AFC U19 Championship
• 2021 AFC U16 Championship
• 2021 AFC Beach Soccer Championship
• 2021 AFC Futsal Championship