លោក Ole Solskjaer បានអះអាងថានៅខែមករានេះ ក្រុមបិសាចក្រហម Manchester United នឹងមិនទិញកីឡាករថ្មីចូលទេ ដើម្បីប្រជែងពានរង្វាន់។
កាលពីរដូវកាលមុន លោក Ole បាននាំយក Bruno មកជួយក្រុមហើយពេលនោះ ទម្រង់លេងរបស់បិសាចក្រហមចាប់ផ្ដើមកែប្រែមកល្អនិងឈ្នះជាប់តែម្ដង។ យ៉ាងណាមិញ សម្រាប់ឆ្នាំនេះវិញ តាមគម្រោង បិសាចក្រហមមិនអាចប្រើប្រាស់ប្រាក់ដើម្បីទិញកីឡាករថ្មីនោះទេ ពោលគឺនឹងប្រើប្រាស់កីឡាករមានស្រាប់នេះឯងដើម្បីប្រជែងយកពាន។
អ្នកចាត់ការ Ole បាននិយាយថា៖ “ស្ថានភាពបច្ចុប្បន្នខុសពីឆ្នាំមុន។ ដូច្នេះឆ្នាំនេះ នឹងមិនអាចកើតមានកីឡាករថ្មីទេ។ ប៉ុន្តែកីឡាករបច្ចុប្បន្ន យើងមានទំនុកចិត្តថានឹងអាចប្រជែងពានរង្វាន់បានមិនខាន។ សមាជិកយើងកាន់តែយល់ចិត្តគ្នា និងធ្វើបានល្អណាស់នាប៉ុន្មានប្រកួតមកនេះ”៕
ប្រភព៖ Goal