លោក Joan Laporta កំពុងស្វែងរកសំឡេងគាំទ្រដើម្បីធ្វើឱ្យលោកក្លាយជាប្រធានក្លឹប FC Barcelona ម្ដងទៀត ក្នុងការបោះឆ្នោតដែលធ្វើឡើងនៅពេលខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោក Laporta បានរិះគន់ខ្លាំងៗទៅលើថ្នាក់ដឹកនាំកន្លងមកដែលមិនអាចធ្វើឱ្យ Lionel Messi សប្បាយចិត្ត និងឈ្នះពានរង្វាន់ធំៗបាន។ ស្របពេលជាមួយគ្នានោះ បែរជាក្រុម Real Madrid ឆក់ឱកាសបាន និងឈ្នះពានរង្វាន់ UEFA Champions League បានដល់ទៅ៣ដងជាប់គ្នា បង្កើតជាប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកក្នុងវិស័យបាល់ទាត់ទៅវិញ។
អតីតប្រធានក្លឹប Barcelona ពីឆ្នាំ២០០៣ដល់២០១០ខាងលើនេះ បាននិយាយទៀតថាបច្ចុប្បន្ននេះ បច្ចេកវិទ្យា VAR បានលំអៀងទៅលើក្រុម Real Madrid ខ្លាំង។ ដោយត្រង់ចំណុចនេះលោកមិនចេះតែនិយាយនោះទេ ពោលគឺបើមនុស្សភពក្រៅមកឃើញ មើលការប្រកួតក៏ដឹងថា VAR លំអៀងរកតែ Real Madrid ដែរ៕
ប្រភព៖ Marca