ក្រុម Real Madrid បានយកឈ្នះលើក្រុម Celta Vigo ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។ក្រុមអធិរាជស ចាប់ផ្ដើមឆ្នាំ២០២១បានដោយល្អ ដោយខ្សែប្រយុទ្ធ Lucas Vazquez រក១គ្រាប់បានមុន មុនពេល Asensio រកគ្រាប់បាល់ទី២បានសម្រេច។
ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះគឺធ្វើឱ្យក្រុម Real Madrid ឡើងឈរនៅកំពូលតារាង La Liga បណ្ដោះអាសន្នហើយ ប៉ុន្តែក្រុមលេខ២ AT Madrid នោះ នៅសល់ការប្រកួតក្នុងដៃ៣ប្រកួតទៀតឯណោះ។
ប្រសិនបើ AT Madrid ឈ្នះទាំង៣ប្រកួតនោះទៀត គឺក្រុមរបស់លោក Simeone មានពិន្ទុដាច់ Real Madrid ឆ្ងាយហើយ។ តែទោះជាយ៉ាងនេះក្ដី ការប្រកួតនៅសល់ច្រើនទៀត ដូច្នេះលោក Zidane មានទំនុកចិត្តថានឹងមានការប្រែប្រួលច្រើនទៀតជាក់ជាមិនខាន៕
ប្រភព៖ Marca