លោក Jose Mourinho បាននិយាយថាក្រុមបិសាចក្រហម Manchester United នឹងក្លាយជាក្រុមប្រជែងពានរង្វាន់ Europa League ល្អជាងគេនៅរដូវកាលនេះ។
ក្រុមបិសាចក្រហម បានធ្លាក់មកលេងនៅពានរង្វាន់ Europa League បន្ទាប់ពីពួកគេលេងចាញ់ក្រុម Leipzig នៅប្រកួតសន្សំពិន្ទុតាមពូលចុងក្រោយកាលពីពេលកន្លងទៅនេះ។ ការធ្លាក់មកលេងនៅលីគកម្រិត២នេះ បានធ្វើឱ្យអ្នកគាំទ្រក្រុម Man Utd ជាច្រើនបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ ព្រោះតាំងពីប្រកួតក្នុងវគ្គសន្សំពិន្ទុមក គឺបិសាចក្រហមឈរនៅកំពូលតារាងជាប់ជានិច្ច តែចុងក្រោយបែរជាធ្លាក់ទៅវិញ។
សម្រាប់វត្តមាន Man Utd នៅពាន Europa League នេះដែរ ត្រូវបានលោក Jose អ្នកចាត់ការក្រុម Spurs បានអះអាងថា៖ “ក្រុមដែលធ្លាក់ពី Champions League តែងតែជាក្រុមខ្លាំងមួយ។ ច្បាស់ណាស់ពេលនេះ Manchester United ជាក្រុមមួយដែលមានភាគរយខ្ពស់ក្នុងការឈ្នះនេះ។ ជាក់ស្ដែង ពួកគេមានកម្រិតលេងមិនសមជាមួយពាន Europa League ឡើយ”៕ប្រភព Skysports