ក្រោយចប់ការប្រកួតនៅព្រឹកថ្ងៃពុធនេះ យើងសម្រេចរកឃើញឈ្មោះក្រុមថ្មីចំនួន ៣ ទៀតហើយ ដែលត្រូវឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ នោះគឺរួមមានដូចជា Lazio, Paris Saint-Germain និង RB Leipzig។
វាជារឿងសោកស្តាយសម្រាប់ក្រុមមួយចំនួនឯទៀតដូចជា Man Utd ជាដើម ដែលខកខានឱកាសឡើងទៅវគ្គបន្ត ហើយក្រុមនៅលេខ ៣ ក្នុងពូលនីមួយៗនឹងត្រូវធ្លាក់ទៅលេងនៅ Europa League។
គិតមកត្រឹមព្រឹកនេះ យើងមានឈ្មោះក្រុមចំនួន ១២ ហើយ ៤ ក្រុមផ្សេងទៀតនឹងរកឃើញត្រឹមព្រឹកស្អែកថ្ងៃព្រហស្បតិ៍។ ក្នុងនោះមានដូចជា៖
ពូល A: Bayern Munich
ពូល C: Man City/Porto
ពូល D: Liverpool
ពូល E: Chelsea/Sevilla
ពូល F: Dortmund/Lazio
ពូល G: Juventus/Barcelona
ពូល H:PSG/RB Leipzig