Arsenal បានបន្តរងបរាជ័យសារជាថ្មីក្រោមថ្វីជើងរបស់ Tottenahm សម្រាប់ប្រកួតនៅក្របខ័ណ្ឌ Premier League កាលពីយប់មិញ។
ជាលទ្ធផលបានរុញឲ្យឈ្មោះក្រុមដឹកនាំដោយលោក Mikel Arteta ធ្លាក់ដល់ចំណាត់ថ្នាក់ទី ១៥ ដែលមានត្រឹម ១៣ ពិន្ទុប៉ុណ្ណោះ នៅការប្រកួត ១១ ជុំដំបូង។ វាបានគាស់កំណត់ត្រាអាក្រក់ដែលខកខានកើតមាន ៣៩ ឆ្នាំនៅរដូវកាល ១៩៨១/៨២ ដោយកាលនោះពួកគេបានចាប់ផ្តើមរដូវកាលរដាក់រដុបអ៊ីចឹងដូចគ្នា ហើយមានពិន្ទុតិចជាងបច្ចុប្បន្ន ១ ពិន្ទុ។
តាមមើលជាក់ស្តែងទៅបើស្ថានភាពបែបនេះនៅបន្ត កៅអីរបស់ Arteta អាចនឹងត្រូវរុះរើទៀតហើយ ពោលគឺនៅ Premier League រដូវកាលនេះបែបគ្មានសង្ឃឹមទេ នៅឡើយតែនៅ Europa League ដែលក្រុមបានកៅអីទៅលេងនៅវគ្គ ៣២ ក្រុមហើយនោះ៕
ប្រភព៖ BeSoccer