ក្រុម FC Barcelona លេងចាញ់ក្រុម Cadiz ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ La Liga កាលពីយប់មិញនេះ។បរាជ័យនេះបានធ្វើឱ្យក្រុមអ្នកមានបុណ្យហាក់ដូចជាយ៉ាប់បន្តិចហើយក្នុងការប្រជែងពានរង្វាន់នារដូវកាលនេះ ក្រោយក្រុមបរាជ័យច្រើនប្រកួតនៅដើមរដូវកាល។
យ៉ាងណាមិញ លោក Ronald Koeman អ្នកចាត់ការក្រុមអ្នកមានបុណ្យបានអះអាងដែរថាក្រុមរបស់លោកតែងរបូតគ្រាប់បាល់មិនគួរឱ្យកើតមានឡើងទាល់តែសោះ។
អ្នកចាត់ការសញ្ជាតិហុល្លង់បាននិយាយថា៖ “បរាជ័យនេះវាពិបាកក្នុងការនិយាយ។ យើងមកប្រកួតនេះបន្ទាប់ពីធ្វើបានល្អប្រកួតមុន។ ប៉ុន្តែចុងក្រោយប្រកួតនេះយើងធ្វើមិនបានល្អទៅវិញ។ គ្រាប់ទី២ដែល Cadiz រកបាន គឺពិតជាមិនគួរឱ្យជោះនោះទេ។ យើងបានបង្កើតកំហុសដែលមិនគួរឱ្យកើតមានឡើងនោះទេ”៕
ប្រភព៖ Marca