ក្រុម Leister City នឹងធ្វើការប្រកួតពានរង្វាន់ Premier League នៅរាត្រីនេះ ដោយប៉ះជាមួយក្រុម Fulham សម្រាប់សប្ដាហ៍ទី១០។ក្រុមរបស់លោក Rodgers ខាងលើនេះ ប្រសិនបើឈ្នះការប្រកួតនេះនឹងទទួលបាន២១ពិន្ទុស្មើជាមួយក្រុមកំពូលតារាង Spurs ដែរ។
ខណៈដែលក្រុមមួយនេះ កាលពីដើមរដូវកាលកន្លងទៅ អ្នកគាំទ្ររំពឹងថានឹងអាចបង្កើតប្រវត្តិសាស្ត្រម្ដងទៀត ឈ្នះពានរង្វាន់ដូចកាលឆ្នាំ២០១៦ដែរ។ចំពោះរដូវកាលនេះដែរ លោក Rodgers អ្នកចាត់ការក្រុមបាននិយាយថា៖ “ពេលអ្នកមានបទពិសោធ អ្នកនឹងដឹងថានឹងត្រូវធ្វើយ៉ាងណានៅ៥ប្រកួតចុងក្រោយ។
ពេលបើករដូវកាលតែងតែរវល់ជានិច្ច ខ្ញុំសប្បាយចិត្តនៅពេលឃើញកីឡាករអាចលេងបានទាំងនៅ Premier League និង Europe ។ គំនិតរបស់យើងគឺពង្រឹងសមត្ថភាពក្រុម ហើយរឿងចំណាត់ថ្នាក់នៅតាមក្រោយ។ ខ្ញុំនឹងមិនមើលតារាងឡើយ លុះត្រាសល់៥ប្រកួតចុងក្រោយ”៕
ប្រភព៖ DailyMail