លោក Jose Mourinho បានអះអាងថាក្រុម Spurs របស់លោកនៅក្មេងខ្ចី ក្នុងការប្រជែងពានរង្វាន់ជាមួយក្រុមធំៗនៅ Premier League ណាស់នារដូវកាលនេះ។ក្រុម Spurs បានត្រឹមស្មើជាមួយក្រុម Chelsea ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ Premier League នៅយប់មិញនេះ។
លទ្ធផលស្មើគ្នានេះដែរ ក៏នៅតែធ្វើឱ្យក្រុមរបស់លោក Jose ឈរនៅកំពូលតារាងដដែល តែមានពិន្ទុស្មើជាមួយក្រុម Liverpool ។ ដោយសារតែហេតុនេះហើយ ទើបបានជាអ្នកចាត់ការក្រុម Spurs ថាការប្រជែងពានរង្វាន់នៅមិនទាន់អាចនិយាយបានទេ។
លោក Jose Mourinho បានអះអាងថា៖ “យើងមិនបាននៅក្នុងការប្រកួតទេ យើងមិនមែនជាសេះប្រកួតឡើយ។ ខ្ញុំពិបាករកពាក្យមកនិយាយណាស់ យើងនៅតួច សេះក្មេង យើងគ្រាន់តែជាកូនសេះមួយប៉ុណ្ណោះ។ ការប្រកួតប្រជែងត្រូវការពេលយូរទៀត”៕
ប្រភព៖ DailyMail